ឯកឧត្តម ស សាមីឌី និងឯកឧត្តម វន សុវណ្ណារី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណ: អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តដាច់ស្រយាល ស្ថិតនៅឃុំបុសលាវ ខេត្តក្រចេះ

ខេត្តក្រចេះ៖ កាលពីព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ស សាមីឌី និងឯកឧត្តម វន សុវណ្ណារី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណ: អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តដាច់ស្រយាល ស្ថិតនៅឃុំបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ។

សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន មាតា បិតា គ្រូឧបជ្ឈាយាចារ្យ ញាតិការទាំង ប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោក និងសូមវេមហាកុសលជូន ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ ក្នុងនិងក្រៅប្រទេសទាំងអស់ ទទួលបាននូវពុទ្ឋពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១