ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី និងក្រុមញាតិគ្រួសារ បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តក្តីកណ្តាល ក្រុងព្រៃវែង

ខេត្តព្រៃវែង៖ កាលពីរសៀលថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ម្សិលម៉ិញនេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី និងក្រុមញាតិគ្រួសារ បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តក្តីកណ្តាល ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងមុខងារសាធារណ: ថ្នាក់ដឹកនាំសាលាខេត្តព្រៃវែង មន្ត្តីរាជការសាលាខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងបងប្អូនសាច់ញាតិជិត ឆ្ងាយ ពុទ្ធបរិស័ទចំណុះជើងវត្ត ប្រកបដោយសទ្ធាជ្រះថ្លាដែលបានមកចូលរួមក្នុងពិធីនេះ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១