ឯកឧត្ដម ព្រុំ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាការរៀបចំជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ពលករចំណាកស្រុក ក្នុងខេត្តព្រៃវែងទាំងមូល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាអនុប្រធានទី១ ក្រុមការងារចុះជួយក្រុង ស្រុក ខេត្តព្រៃវែង អនុប្រធាន និងសមាជិកក្រុមការងារចំណាកស្រុក អភិបាលរងក្រុង ស្រុក ទទួលបន្ទុកការងារចំណាកស្រុក ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងមុខងារសាធារណៈជាច្រើនរូបទៀត។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១