ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងចុះមូលដ្ឋានខេត្តក្រចេះ និងស្រុកព្រែកប្រសព្វ ព្រមទាំងថ្នាក់ដឹកនាំខេត្តក្រចេះ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុកព្រែកប្រសព្វ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ នៅវត្តចំនួន៣

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងចុះមូលដ្ឋានខេត្តក្រចេះ និងស្រុកព្រែកប្រសព្វ ព្រមទាំងថ្នាក់ដឹកនាំខេត្តក្រចេះ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុកព្រែកប្រសព្វ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ នៅវត្តចំនួន០៣ គឺវត្តជ្រោយស្នែងក្របី វត្តដីដុះ និងវត្តព្រែកប្រសព្វក្រោម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី៤។

បន្ទាប់មក នារសៀលថ្ងៃអាទិត្យនេះដដែល ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអម និងមន្ត្រីរាជការជាច្រើនរូបទៀត នឹងអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សនៅមូលដ្ឋានស្រុកព្រែកប្រសព្វ នៅទីស្នាក់ការគណបក្សស្រុក ផងដែរ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១