ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS) ចំនួន២៤នាក់ ដើម្បីជួបសម្តែងការគួរសម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈជំនួយឥតសំណងរបស់ប្រទេសជប៉ុន (JDS) ចំនួន២៤នាក់ ដើម្បីជួបសម្តែងការគួរសម និងទទួលបាននូវអនុសាសន៍ណែនាំដ៍ខ្ពស់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅកាន់ប្រទេសជប៉ុននាខែកញ្ញាខាងមុខនេះ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១