ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ដីពី «កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រី»
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ សាលាភូមិន្ទរដ្ឋបាល បានរៀបចំ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ដីពី «កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រី» ដោយ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
គោលបំណងនៃការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រគ្នា ទៅវិញទៅមក រវាងគូភាគីពាក់ព័ន្ធ ស្ដីពី ការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពមន្ត្រីអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម នៃសាលាភូមិន្ទរដ្ឋបាល និងសកម្មភាពសង្គមនានា ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ ពិគ្រោះយោបល់ ឯកភាព សមភាព និងផ្ដល់អត្ថប្រយោជន៍ដល់គូភាគី ទៅវិញទៅមក។
<