វគ្គបណ្តុះបណ្តាល ស្តីពីផែនការយុទ្ធសាស្ត្រថវិកា ថវិកាកម្មវិធី មាតិកាថវិកា និងអង្គភាពថវិកា


   រាជធានីភ្នំពេញ៖ ថ្ងៃ​អង្គារ​ ទី​០៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ ០៨​ និង​៣០​ នាទី​ព្រឹក​ ភោជនីយដ្ឋាន​ទន្លេបាសាក់២​ក្រសួង​មុខងារ​សាធារណៈ​ បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ “ ផែន​ការ​យុទ្ធ​សាស្រ្ត​ថវិកា​ ថវិកា​កម្ម​វិធី មាតិកា​ថវិកា​ និង​អង្គភាព​ថវិកា​ ” ក្រោម​អធិតី​ភាព​ ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯកឧត្តម​ ពេជ្រ​ ប៊ុន​ធិន រដ្ឋ​មន្ត្រី​ ក្រសួង​មុខងារ​សាធារណៈ​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិ​ការ​កែ​ទម្រង់​ រដ្ឋ​បាល​សាធារណៈ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ ថ្ងៃ គឺដើម្បីតៀមខ្លួន រៀបចំនិងអនុវត្តថវិកាកម្មវិធីនានា របស់ក្រសួងមុខងារសាធារណៈ អោយមានប្រសិទ្ធខ្ពស់ និងចំគោលដៅ សម្រាប់ឆ្នាំ២០១៧ ខាងមុខនេះ។

   សមាសភាពចូលរួមមាន៖ ថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគ្រប់គ្រង- មុខងារសាធារណៈ អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ អគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមុខងារសាធារណៈ សរុបប្រមាណ ៩៥ នាក់។

ឯកសារយោង៖

១.ផែនការយុទ្ធសាស្ត្រថវិកាក្រសួងមុខងារសាធារណៈ

២.ថវិកាកម្មវិធីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

៣.គោលការណ៍ណែនាំស្តីពីដាក់អោយអនុវត្តសាកល្បងអង្គភាពថវិកា

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១