បុណ្យ​កឋិន​ទាន​រស្មី​សាមគ្គី​ក្រសួង​មុខ​ងារ​​សា​ធារ​ណៈ​ ឆ្នាំ២០១៥​



    រាជធានីភ្នំពេញ៖ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ​២០១៥​ វេលាម៉ោង​ ១៤​ និង​០០​ នាទី​រសៀល​ ត្រូវនឹង​ថ្ងៃពុធ ០១រោច ខែអស្សុជ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៦ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូប ព្រមទាំងមន្រ្តីរាជការទាំងអស់ បានជួបជុំពុទ្ធបរិស័ទ្ធជិតឆ្ងាយ ប្រារព្ធពិធីសែនក្រុងពាលី នមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និមន្តធម្មកធិក សម្តែងធម៌ទេសនា ដើម្បីដង្ហែអង្គកឋិនទានទៅ វត្តមង្គលរតនារាម (ហៅវត្តអូរលុងតោធំ) ដែលស្ថិតនៅភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៩ ខែឆ្នាំដដែល៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១