ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចូលរួមពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលរាជធានីខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង


រាជធានីភំ្នពេញ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងជារដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការចំនួន២រូប បានចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលរាជធានីខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងមន្ត្រីជំនាញនានា ព្រមទាំងឯកឧត្តម លោកជំទាវអភិបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១៤៩រូប។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១