ឯកឧត្តម​ ពេជ្រ​ ប៊ុនធិន​ អញ្ជើញ​ចូលរួម​ដាក់បិណ្ឌ​វេនទី​ ៩​ នៅ​វត្ត​ក្រពើហា​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​



     ខេត្តកណ្តាល៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៩រោច ខែភទ្របទ ឆ្នាំមមែ ព.ស.២៥៥៩ ត្រូវ​នឹង​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ក្នុងឱកាស​ដែល​ពុទ្ធបរិស័ទ​កម្ពុជា​យើង​នៅ​ទូទាំងប្រទេស​បាននិងកំពុង​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រួម​ដំណើរ​ដោយ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ទាំងអស់ ព្រមទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី ៩ នៅ​វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហា នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១