កម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី “ការពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យមុខងារសាធារណៈ”
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម គង់ សុភី អនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតី និងធ្វើជាវាគ្មិនក្នុងកម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី“ការពង្រឹងភាពជាអ្នកដឹកនាំ ក្នុងវិស័យមុខងារសាធារណៈ”។
កម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍នេះរៀបចំទ្បើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីការអភិវឌ្ឍន៍ថ្មីៗនៃរដ្ឋបាលសាធារណៈជាសកលនិងលើកកម្ពស់ភាពជាអ្នកដឹកនាំក្នុងការបំពេញការងាររបស់មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈក្នុងកម្រិតគ្រប់គ្រងដើម្បីបង្កើតប្រសិទ្ធភាពការងារ និងដើម្បីត្រៀមខ្លួនជាស្រេចក្នុងការបំពេញការងារក្នុងបរិបទ នៃការផ្លាស់ប្តូរនៃសកលភាវូបនីយកម្ម។
គួរបញ្ជាក់ផងដែរថា៖ កម្មវិធីចែករំលែកចំណេះដឹង និងបទពិសោធន៍នេះរៀបចំដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនៅសាលាភូមិន្ទរដ្ឋបាល ដែលមានសមាសភាពចូលរួមជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរសរុបចំនួន ៦០នាក់ ស្ត្រី១៤នាក់។