វគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រនៃការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីជាតិកំណែទម្រង់រដ្ឋ បាលសាធារណៈ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ស៊ូម សារឿន ទីប្រឹក្សា និងជាអគ្គនាយករងនៃអគ្គ នាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រនៃការរៀបចំប្រព័ន្ធតាមដានត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ នៅសណ្ឋាគារ តារាអ៊ែរផត ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹង និងពង្រីកសមត្ថភាពក្នុងការរៀបចំក្របខណ្ឌយុទ្ធសាស្ត្រនៃការអនុវត្តគម្រោង ការតាមដានត្រួតពិនិត្យវាយតម្លៃគម្រោង និងការតាមដានត្រួតពិនិត្យនិងវាយតម្លៃដោយផ្អែកលើលទ្ធផល។
វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៩ ដែលរៀបចំទ្បើងដោយក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ក.រ. ដែលមានសមាសភាពអញ្ជើញចូលរួមមកពីតំណាងក្រសួងមុខងារសាធារណៈ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត សរុបចំនួន ៨០នាក់។