សិក្ខាសាលាថ្នាក់តំបន់ ស្តីពី ការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨


ខេត្តស្វាយរៀង៖ ថ្ងៃព្រហស្បត្តិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ០៧ និង៣០ នាទីព្រឹក នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង ក្រសួងមុខងារសាធារណៈ បានបើកអង្គសិក្ខាសាលាថ្នាក់តំបន់ស្តីពី “ការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ រដ្ឋបាលសាធារណៈ ២០១៥-២០១៨ ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ អង្គសិក្ខាសាលានេះ មានរយៈពេល ១ ថ្ងៃពេញ ដើម្បីផ្សព្វផ្សាយ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ សំដៅឆ្ពោះទៅ អនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើប្រយោជន៍ប្រជាជន អោយកាន់តែល្អប្រសើរឡើង និងជំនឿទុកចិត្តខ្ពស់ក្នុងការ ផ្តល់សេវាសាធារណៈ។


សមាសភាពចូលរួមមាន៖ ថ្នាក់ដឹកនាំខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម កណ្តាល និងតាកែវ ព្រមទាំងមន្ទីរជុំវិញខេត្តទាំង៥ និងតំណាងGIZ សរុបចំនួន ៣១០ នាក់ ក្នុងនោះស្រីចំនួន ៣២ នាក់។