វគ្គបណ្តុះបណ្តាលគ្រូបង្គោលលើកទី២ ស្តីពី“ប្រព័ន្ធគ្រប់គ្រងគុណផល”


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនិងស្ថាប័ន បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើកទី២ ស្តីពី“ប្រព័ន្ធគ្រប់គ្រងគុណផល” ក្រោមការដឹកនាំដោយឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ និង ជាប្រធានលេខា ធិការដ្ឋាននៃ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានសមាសភាពចូលរួមពី អធិការ ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរ និងអនុប្រធានមន្ទីរ សរុបចំនួនប្រមាណ ៥០នាក់ ក្នុងនោះស្រ្តី ១០នាក់។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល នៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង ឱ្យសិក្ខាកាមជាគ្រូបង្គោលមានឱកាសអនុវត្តផ្ទាល់ ក្នុងការរៀបចំឧបករណ៍នៃធាតុទាំង៧ របស់ប្រព័ន្ធគ្រប់គ្រងគុណផល និងរៀនពីរបៀបផ្ទេរចំណេះដឹង ហើយត្រៀមលក្ខណៈផ្ទេរចំណេះដឹងទៅដល់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១