ជំនួបពិភាក្សាការងាររវាងក្រសួងមុខងារសាធារណៈ ជាមួយប្រតិភូសមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំង (AIMF)
ស្ថិតនៅ៖ កំណែទម្រង់រដ្ឋបាល, ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ, សកម្មភាព | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណ: ឯកឧត្តម គង់ សុភី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាននៃគណកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអន្តរជាតិនៃអភិបាលក្រុងនិយាយភាសាបារាំង (AIMF) ដែលដឹកនាំដោយលោក Laurent Jaboeuf និង លោក Mahieddine Saidi ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ និងទិសដៅការងាររបស់ក្រសួងមុខងារសាធារណៈ ព្រមទាំងស្វែងយល់អំពីព័ត៌មានមួយចំនួនទាក់ទងនឹងគោលនយោបាយមុខងារសាធារណៈនៅកម្ពុជា។