សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ”ការដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល”


ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារឌីយ៉ាម៉ង់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ”ការដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល” ដោយមានសមាសភាពអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សរុបប្រមាណ ៥០ នាក់។ សិក្ខាសាលានេះគោលបំណងពិភាក្សាលើសេចក្តីព្រាងស្តីពីការដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផល ព្រមទាំងពិភាក្សាអំពីទស្សនៈទាន និងបញ្ហាប្រឈមឆ្ពោះទៅដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងគុណផងនេះ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១