កិច្ចប្រជុំដើម្បីពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួមនៃកំណែទម្រង់ទាំង៣ ត្រីមាសទី៤ ឆ្នាំ២០១៧


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃ ពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម គង់ សុភី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំរវាងលេខាធិការដ្ឋានកំណែទម្រង់ទាំង៣ រួមមានលេខាធិការដ្ឋានគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួមនៃកំណែទម្រង់ទាំង៣ ។ កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើប្រធានបទ៖(១)ពិនិត្យមើលលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួម សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៧ (២)ពិភាក្សាលើសំណើផែនការសកម្មភាពរួមគ្នារបស់លេខាធិការដ្ឋានកែទម្រង់ទាំង៣សម្រាប់ឆ្នាំ២០១៨ (៣)បញ្ហាផ្សេងៗ -ការបណ្តុះបណ្តាលនៅថ្នាក់ក្រោមជាតិ-ការផ្តល់រង្វាន់លើកទឹកចិត្តនៅថ្នាក់ក្រោមជាតិ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១