កិច្ចប្រជុំចង្អៀតប្រមុខមុខងារសាធារណៈអាស៊ាន លើកទី២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន


ទីក្រុងម៉ានីល៖ ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមក្នុង “កិច្ចប្រជុំចង្អៀតប្រមុខមុខងារសាធារណៈអាស៊ាន លើកទី២ និង Civil Service Institute Leadership Series: វេទិកាស្តីពីភាពជាអ្នកដឹកនាំប្រកបដោយនវានុវត្តន៍” នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខមុខងារសាធារណៈ បានធ្វើការពិភាក្សាក្នុងចំណោមប្រទេសចូលរួម លើយុទ្ធសាស្រ្តសម្រាប់ការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីតួនាទីរបស់មុខងារសាធារណៈ ជាកាតាលីករសម្រាប់ការសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ ដែលបានចុះហត្ថលេខាដោយប្រមុខអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០។

ចុចទីនេះដើម្បីទាញយកឯកសារពាក់ព័ន្ធៈ កិច្ចប្រជុំចង្អៀតប្រមុខមុខងារសាធារណៈអាស៊ាន លើកទី២ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១