ពិធីសម្ភោធអគាររដ្ឋបាលមន្ទីរមុខងារសាធារណៈខេត្តកោះកុង
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ បង្ហោះដោយ៖ ADMIN-MCS កាលបរិច្ឆេទ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ម៉ោង២:០០ រសៀល
ខេត្តកោះកុង៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាលរបស់មន្ទីរមុខងារសាធារណៈខេត្តកោះកុង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត និងមកពីក្រសួងមុខងារសាធារណៈ យ៉ាងច្រើនកុះករ។