សិក្ខាសាលា ស្តីពីការកែលម្អការផ្តល់សេវាសាធារណៈ



រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ Raffles Hotel Le Royal ក្រសួងមុខងារសាធារណៈសហការជាមួយធនាគារពិភពលោក បានរៀបចំសិក្ខាសាលាស្តីពីការកែលម្អការផ្តល់សេវាសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានសិក្ខាកាមចូលរួមពីមន្ត្រីជំនាញជាន់ខ្ពស់ទទួលបន្ទុកការងារការផ្តល់សេវាសាធារណៈមកពីគ្រប់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងតំណាងដៃគូរអភិវឌ្ឍ ចំនួន ៥៧ នាក់។ សិក្ខាសាលាត្រូវបានរៀបចំឡើងដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសេវាសាធារណៈ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ នឹងប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្តល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព ក្នុងគោលដៅរួម គឺបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១