ពិធីជួបជុំអតីតសាស្រ្តាចារ្យ សិស្ស និងខួបលើកទី៦០ឆ្នាំ នៃការបង្កើតវិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ



ខេត្តក្រចេះ៖ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ មានរៀបចំពិធីជួបជុំអតីតសាស្រ្តាចារ្យ សិស្ស និងខួបលើកទី៦០ឆ្នាំ នៃការបង្កើតវិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ ក្រោមអធិបតីភាពអតីតសិស្សដែលជារៀមច្បងជំនាន់ទី១ មានដូចជា ឯកឧត្តម អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ, ឯកឧត្តម យ៉ង សែម សមាជិកព្រឹទ្ធសភា, ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងរៀមច្បងមួយចំនួនផ្សេងទៀត ដែលមិនអាចរៀបរាប់ឈ្មោះអស់។ ពិធីនេះប្រារព្ធឡើងដោយមានគោលបំណងដើម្បីរំលឹកពីសិស្សច្បងជំនាន់ទី១ ដែលបានផ្តល់នូវគំរូវីរៈភាពអំពីការរៀនសូត្រ និងសមត្ថភាពព្យាយាមធ្វើការបម្រើសង្គម បម្រើប្រទេសជាតិ រហូតទទួលបានតួនាទីខ្ពស់ៗក្នុងស្ថាប័នដឹកនាំ គ្រប់គ្រងរបស់រដ្ឋ ដែលជាមេរៀនដ៏សំខាន់សម្រាប់សិស្សជំនាន់ក្រោយត្រងត្រាប់។ ក្នុងពិធីនោះផងដែរ គណៈអធិបតីបានប្រគល់ថវិកាមូលនិធិអតីតសិស្សវិទ្យាល័យព្រះមហាក្សត្រីយានីកុសមៈ និងសប្បុរសជន ជូនដល់សាលាសម្រាប់ជួសជុលសាលា និងសាងសង់ទីលានលេងកីឡាបាល់បោះ។

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១